រារាំងអ្នកតាមដាន
រារាំងអ្នកតាមដាន

កម្មវិធីរុករក Tor ញែកវេបសាយនីមួយៗដែលអ្នកចូលមើល ដូច្នេះកម្មវិធីតាមដានភាគីទីបី និងការផ្សាយពាណិជ្ជកម្មមិនអាចតាមដានអ្នកបានទេ។ ខូកឃីទាំងឡាយត្រូវបានសម្អាតដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកធ្វើការរុករករួចរាល់។ ហើយប្រវត្តិរុករករបស់អ្នកក៏ត្រូវបានលុបផងដែរ។

ការពារប្រឆាំងនឹងការឃ្លាំមើល
ការពារប្រឆាំងនឹងការឃ្លាំមើល

កម្មវិធីរុករក Tor រារាំងមនុស្សដែលចង់មើលការភ្ជាប់របស់អ្នក មិនឱ្យដឹងពីេវបសាយដែលអ្នកចូលមើលបានឡើយ។ អ្នកគ្រប់គ្នាដែលតាមដានទម្លាប់រុករករបស់អ្នកអាចមើលឃើញថា អ្នកកំពុងប្រើ Tor។

ទប់ទល់នឹងការបោះពុម្ពខ្ចៅដៃ
ទប់ទល់នឹងការបោះពុម្ពខ្ចៅដៃ

កម្មវិធីរុករក Tor មានគោលបំណងធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មើលទៅដូចគ្នា ដែលធ្វើឱ្យវាពិបាកសម្រាប់អ្នកក្នុងការស្កែនខ្ចៅដៃ ដោយផ្អែកលើកម្មវិធីរុករក និងព័ត៌មានឧបករណ៍របស់អ្នក។

កូដនីយកម្មច្រើនស្រទាប់
កូដនីយកម្មច្រើនស្រទាប់

ចរាចរណ៍របស់អ្នកត្រូវបានបញ្ជូនបន្ត និងធ្វើកូដនីយកម្មបីដងនៅពេលដែលវាឆ្លងកាត់បណ្តាញ Tor។ បណ្តាញនេះមានម៉ាស៊ីនមេរាប់ម៉ឺនដំណើរការដោយអ្នកស្ម័គ្រចិត្ត ដែលគេស្គាល់ថាជា Tor បញ្ជូន​បន្ត។

រុករកដោយសេរី
រុករកដោយសេរី

ជាមួយកម្មវិធីរុករក Tor អ្នកមានសេរីភាពក្នុងការចូលប្រើវេបសាយដែលបណ្តាញនៅផ្ទះរបស់អ្នកប្រហែលជាត្រូវបានរាំងខ្ទប់។

អំពីយើង

យើងជឿថា មនុស្សគ្រប់គ្នាគួរតែអាចធ្វើការរុករកតាមអ៉ីនធឺណិតដោយភាពឯកជន។ យើងជាគម្រោង Tor ដែលជា 501(c)(3) មិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក។ យើងលើកកម្ពស់សិទ្ធិមនុស្ស និងការពារភាពឯកជនរបស់អ្នកតាមអ៉ីនធឺណិតតាមរយៈកម្មវិធីឥតគិតថ្លៃ និងបណ្តាញបើកចំហ។ ជួបក្រុមរបស់យើង